ព្យាបាល បញ្ហាទល់លាមក ឬពិបាកបត់ជើងធំ ដោយមិនចាំបាច់ប្រើថ្នាំ

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។​ញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ​។

ការព្យាបាលដោយមិនប្រើថ្នាំ ចំពោះអ្នកដែលមានបញ្ហាទល់លាមក ឬ ពិបាកបត់ជើងធំ មានថ្នាំបន្ទន់លាមកធម្មជាតិជាច្រើន ដែលអាចជួយឱ្យអ្នកបត់ជើងធំស្រួល និងទៀងទាត់។ បន្ថែមពីលើការប្រើប្រាស់ពួកបន្ទន់លាមកធម្មជាតិទាំងនេះ សូមឱ្យច្បាស់ប្រាកដថា អ្នកមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់។

ជំហានទាំងនេះជួយការពារការទល់លាមក និងជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នក មានសុខភាពល្អ។

1. ផ្លែព្រូន (Prune)៖ ជាប្រភេទផ្លែឈើដែលជួយបញ្ចុះលាមក ដែលផ្តល់ជាតិកាកសរសៃច្រើន ដោយមាន 2g ក្នុង 1 Ounce (28g) ។ ពួក Prune ក៏មានជាតិអាកុលស្ករមួយប្រភេទ ដែលគេស្គាល់ថា Sorbitol។ Sorbitol ត្រូវបានស្រូបយកមិនបានល្អ និងដើរតួជាភ្នាក់ងារអុកស៊ីសែន នាំទឹកចូលក្នុងពោះវៀនធំ ដែលជួយជុំរុញចលនារបស់ពោះវៀន។

ការសិក្សាមួយលើមនុស្ស 40នាក់ ដែលមានការទល់លាមក បានរកឃើញថាការបរិភោគផ្លែព្រូន 100g ក្នុងមួយថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវភាពញឹកញាប់ និងភាពទៀងទាត់នៃការបន្ទោរបង់ បើប្រៀបធៀបទៅនឹងការព្យាបាលជាមួយថ្នាំ Psyllium ដែលជាប្រភេទនៃចំណីអាហារ មានជាតិសរសៃ។

2. ផ្លែប៉ោម៖ ជាផ្លែឈើសំបូរកាកសរសៃខ្ពស់ ផ្ទុក 3g នៃ Fiber ក្នុងមួយពែង (125g) ថែមទាំងផ្ទុកសារធាតុ Pectin ដែលជាប្រភេទ Soluble Fiber ដែលជួយបន្ទន់លាមក។ តាមការសិក្សាមួយបានបង្ហាញថា សារធាតុ Pectin អាចបង្កើនការឆ្លងកាត់ពោះវៀនធំបានលឿន ហើយក៏ដើរតួជា Prebiotic ដោយបង្កើនបរិមាណបាក់តេរី មានប្រយោជន៍នៅក្នុងពោះវៀន ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ។

3. ផ្លែឪឡឹក៖ វាអត់សំបូរ Fiber ទេ ប៉ុន្តែវាសំបូរជាតិទឹក 92% ដែលអាចជួយដល់ចលនាពោះវៀន។ ហើយវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិការបស់អ្នក ក៏ដូចជាវីតាមីន A, B, C និង Lycopene ដែលជួយអ្នកពីកាំរស្មីយូវី។

4. ផ្លែល្ហុងទុំ៖ វាមានផ្ទុកអង់ស៊ីមមួយហៅថា Papain ដែលជួយដល់ការរំលាយអាហារ។ វាក៏សំបូរជាតិកាកសរសៃខ្ពស់ និងជាតិទឹក ដែលសារធាតុទាំងពីរនេះជួយការពារការទល់លាមក និងធ្វើឱ្យការបន្ទោរបង់ មានភាពទៀងទាត់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។

5. ផ្លែចេក៖ ចេក មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​ប៉ូ​តា​ស្យូ​ម ដែល​សម្រួល​ដល់​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​បត់ជើង​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​អោយ​បាន ១ ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទល់លាមក ។

6. ដំឡូង៖ សំបូរទៅដោយ Fiber និង Vitamin ជាច្រើន ដែលជួយបង្ការការទល់លាមក និងជួយឱ្យមានភាពទៀងទាត់នៃការបន្ទោរបង់។

7. ផ្លែប័រ៖ ទោះបីវាមានលក្ខណៈដូច Cream ក៏ដោយ ក៏ផ្លែឈើមួយនេះមានជាតិកាកសរសៃខ្ពស់ប្រហែល 6-7g ក្នុងមួយផ្លែកន្លះ។ ការញ៉ាំផ្លែឈើដែលមានជាតិសរសៃធម្មជាតិ អាចជួយការពារការទល់លាមក ថែរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នក ឱ្យមានសុខភាពល្អ និងបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ (ផ្លែប័រ ជាផ្លែឈើដែលសំបូរទៅដោយ វីតាមីន C, E, K និង B6, Riboflavin, Niacin, Folate, Pantothenic Acid, Magnesium and K+, Lutein, Beta-carotene និង Omega 3)។

8. ផ្លែម្នាស់៖ ដោយសារវាមានជាតិកាកសរសៃ និងជាតិទឹក វាជួយការពារការទល់លាមក និងជួយបង្កើនភាពទៀងទាត់នៃការបន្ទោរបង់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារល្អ។

9. បន្លែពណ៌បៃតង៖ មានដូចជា៖ ស្ពៃក្តោប ផ្កាខាត់ណាខៀវ ការ៉ុត ល្ពៅ សណ្តែកបៃតង។ល។ ជាតិសរសៃ និងទឹក ដែលមាននៅក្នុងបន្លែទាំងនេះ ជួយការពារការទល់លាមក និងថែរក្សាប្រព័ន្ធរំលាយអាហារ ឱ្យមានសុខភាពល្អផងដែរ។ ការទទួលទានបន្លែដែលមានជាតិកាកសរសៃគ្រប់គ្រាន់ ជួយឱ្យមានភាពទៀងទាត់នៃការបន្ទោរបង់ ដែលមានសារៈសំខាន់សំរាប់ការបញ្ចេញជាតិពុល តាមរយៈទឹកប្រមាត់ និងលាមក។

10. ទឹក៖ ទឹក គឺចាំបាច់សំរាប់រក្សាជាតិទឹកក្នុងខ្លួន ក៏ដូចជារក្សាភាពទៀងទាត់ និងការពារការទល់លាមក។

យោងតាមវិទ្យាស្ថានវិទ្យាសាស្ត្រអាមេរិក វិស្វកម្ម និងវេជ្ជសាស្ត្រ៖

• ចំពោះស្រ្តី ត្រូវញ៉ាំទឹកឱ្យបាន 2,7លីត្រ ក្នុងមួយថ្ងៃ

• ចំពោះបរុស ត្រូវញ៉ាំទឹកឱ្យបាន 3,7លីត្រ ក្នុងមួយថ្ងៃ

11. ការហាត់ប្រាណ៖ បើអ្នកមានបញ្ហាទល់លាមក ការហាត់ប្រាណជួយបង្កើនល្បឿននៃចលនាក្នុងរាងកាយ។យោងតាមអ្នកជំនាញ ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយឱ្យបេះដូង និងសាច់ដុំដទៃទៀតសកម្មល្អនោះទេ ថែមទាំងជួយឱ្យចលនាពោះវៀនដើរទៀងទាត់។ ជាការពិត រឿងសំខាន់ដែលឱ្យអ្នកមានបញ្ហាទល់លាមក គឺមកពីអសកម្ម។

ចែករំលែកទៅកាន់បណ្តាញសង្គម