តួឯកស្រីក្នុងបទ ជូនអូនទ្បេីងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra គាំងបេះដូងស្លាប់ នៅមុននេះបន្តិច

តារាសម្ដែង គង់ ម៉ូនីកា ដែលជាតួឯកស្រីក្នុង MV ដ៍ល្បី គឺបទ ជូនអូនទ្បេីងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ នេះបើយោងតាម សាវិន ហ្វីលីព បានបង្ហោះនៅលើបណ្តញសង្គមរបស់លោក នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ មុននេះបន្តិច ។

គួរបញ្ជាក់ផងដែរថា គង់ ម៉ូនីកា ត្រូវបានគេស្គាល់ថា ជាតារាស្រីសិចស៊ី លេចមុខសម្ដែងជាតួឯកស្រីក្នុង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” របស់តារាមច្រៀង លោក ខេម។ ហើយចាប់តាំងពីពេលនោះ មកវត្តមានរបស់នាង ក៏បែជាស្ងប់ស្ងាត់ពីពិភពសិល្បៈ ខណៈដែលបានត្រឹមបង្ហាញ សម្រស់តាមតែរយៈបណ្ដាញ សង្គមប៉ុណ្ណោះ ។

ចែករំលែកទៅកាន់បណ្តាញសង្គម