អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍  នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ ស្របនឹងទិវានៃក្តីស្រឡាញ់

(ភ្នំពេញ)៖ អង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា  នៅឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើតេស្តឈាមរកមេរោគអេដស៍  ចែកស្រោមអនាម័យដោយឥតគិតថ្លៃ  នៅក្រុងតាខ្មៅ  ខេត្តកណ្តាល នាថ្ងៃទី ១៣  ខែ កុម្ភៈ ឆ្នាំ ២០២៤  ហើយនឹង រៀបចំកម្មវិធីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤  វេលាម៉ោង ៧៖៣០ព្រឹក ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត  និង ប្រើប្រាសស្រោមអនាម័យជាប់ជាប្រចាំ។

នៅថ្ងៃទី ១៣ ខែកុម្ភៈ ទិវាស្រោមអនាម័យអន្តរជាតិ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលជាទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវឱកាសទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ  និងព័ត៌មានសំខាន់ៗអំពីការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងបញ្ហាសុខភាពផ្លូវភេទផ្សេងទៀត។ 

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ដែលជាអង្គការជំងឺអេដស៍ពិភពលោកដ៏ធំបំផុត បច្ចុប្បន្នកំពុងផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬ សេវាកម្មដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប៕

ចែករំលែកទៅកាន់បណ្តាញសង្គម