ទម្លាប់ធម្មតា១០យ៉ាង ដែលធ្វើឲ្យអ្នក ខូចតម្រងនោម ដោយមិនដឹងខ្លួន

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់របស់មនុស្ស ដូចនេះត្រូវថែរក្សាឲ្យបានប្រសើរទើបធ្វើឲ្យអ្នកមានសុខភាពល្អបាន។ ប៉ុន្តែមនុស្សមួយចំនួនធំមិនបានដឹងទេថាគ្រាន់តែសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន អាចបំផ្លាញសរីរាង្គដ៏សំខាន់នោះបាន។ ថ្ងៃនេះ យើងខ្ញុំ នឹងបង្ហាញទម្លាប់ធម្មតា១០យ៉ាងដែលនាំឲ្យខូចតម្រងនោមដោយមិនដឹងខ្លួន៖

១. ផឹកទឹកមិនគ្រប់គ្រាន់៖ ទម្លាប់មួយនេះបានរួមចំណែកដ៏ធំបំផុតដែលធ្វើឲ្យខូចតម្រងនោម។ ការងារដ៏សំខាន់របស់តម្រងនោមគឺបង្ហូរកាកសំណល់កង្វក់ចេញពីប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងតុល្យភាព erythrocyte ។ ដូច្នេះនៅពេលដែលគ្មានជាតិទឹកគ្រប់គ្រាន់ លំហូរឈាមរបស់តម្រងនោមថយចុះ ទីបំផុតមានការប្រមូលផ្ដុំជាតិពុលក្នុងឈាម។

២. ទ្រាំនោមយូរពេក៖ មួយនេះជាទម្លាប់ធ្ងន់ធ្ងរជាងគេ ហើយក៏ជាទម្លាប់ធម្មតាបំផុតដែលមនុស្សរាល់គ្នាតែងតែធ្វើ។ ផលវិបាករបស់វាគឺធ្វើឲ្យរលោកឬហើមប៉ោងតម្រងនោម។

៣. ជាតិសូដ្យូមច្រើនជ្រុល៖ ជាតិសូដ្យូមដែលមនុស្សតែងតែប្រើប្រាស់ធ្វើឲ្យខូចតម្រងនោមនោះគឺ អំបិលដែលយើងបរិភោគជារៀងរាល់ថ្ងៃ។ អំបិលជាប្រភពនៃជាតិសូដ្យូម ដែលធ្វើឲ្យអ្នកឃ្លានផឹកទឹកច្រើនហួសប្រមាណអ្នកផឹកទឹកច្រើន ជាចុងក្រោយត្រូវបន្ទោបង់ញឹកញាប់ដែលជាមូលហេតុឲ្យតម្រងនោមមានបញ្ហា។

៤. ទទួលទានជាតិកាហ្វេអ៊ីនច្រើន៖ នៅពេលដែលអ្នកស្រេកទឹកញឹកញាប់ត្រូវជ្រើសរើសយកភេសជ្ជៈផ្សេងៗដូចជា ទឹក ឬ ទឹកដូង ជៀសវាងផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនព្រោះអាចឲ្យសម្ពាធឈាមឡើងខ្ពស់រហូតដល់ខូចខាតតម្រងនោម។

៥. លេបថ្នាំបំបាត់ការឈឺចាប់៖ ការលេបថ្នាំបំបាត់ការគឺជាទម្លាប់អាក្រក់ដែលធ្វើឲ្យតម្រងនោមមនុស្សជាច្រើនមានបញ្ហាដោយសារការថ្នាំបំបាត់ឈឺចាប់ភាគច្រើនមានផលប៉ះពាល់ធ្ងន់ធ្ងរ និងអាចបំផ្លាញសរីរាង្គផ្សេងគ្នា ជាពិសេសតម្រងនោម។

៦. ប្រូតេអ៊ីនច្រើនពេក៖ ការញ៉ាំសាច់ក្រហម និងអាហារសម្បូរប្រូតេអ៊ីនផ្សេងទៀតអាចធ្វើឲ្យស្ថានភាពតម្រងនោមខូចកាន់តែខ្លាំង។

៧. ផឹកគ្រឿងស្រវឹងច្រើន៖ ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណគឺជាទម្លាប់ដ៏អាក្រក់ក្នុងការបំផ្លាញតម្រងនោម ដោយសារតែស្រាមានជាតិពុលដែលអាចធ្វើឲ្យតម្រងនោមខូច។

៨. ជក់បារី៖ បើយោងតាមការស្រាវជ្រាវ បានឲ្យដឹងថាការជក់បារី អាចបំផ្លាញសរីរាង្គតម្រងនោមទាំងមូល។ មានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងការជក់បារី និងជំងឺតម្រងនោម។

៩. ជំងឺផ្ដាសាយ៖ ការមិនអើពើនឹងជំងឺផ្ដាសាយ ជាទូទៅអាចបង្កឱ្យមានជំងឺរលោកតម្រងនោម។ ការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលមានជំងឺតម្រងនោមក៏មានប្រវត្តិទាក់ទងនឹងអាការៈផ្ដាសាយដែរ។

១០. អត់ងងុយ៖ ពេលគេងលក់បានស្កប់ស្កល់អាចធ្វើឲ្យជាលិកាសរីរាង្គក្នុងខ្លួនមនុស្សមានដំណើរការល្អ។ តែផ្ទុយទៅវិញអ្នក ដែលដេកមិនបានគ្រប់គ្រាន់ធ្វើឲ្យផ្អាកដំណើរការផលិតរបស់សរីរាង្គជាលទ្ធផលគឺខូចតម្រងនោមជាពិសេសតែម្ដង៕

ចែករំលែកទៅកាន់បណ្តាញសង្គម