ប្រភេទមនុស្ស ដែលមិនគួរទទួលទានខ្ញី ឬ ចំណីអាហារកែច្នៃដែលផ្សំពីខ្ញី

ដូចអ្នកបានជ្រាប់រួចមកហើយពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់មើម ខ្ញី ចំពោះសុខភាព តែយ៉ាងណាមិញ មនុស្សមួយចំនួនត្រូវបានណែនាំឱ្យបន្ថយការទទួលទានខ្ញី ឬហាមឃាត់ឱ្យមិនទទួលទានខ្ញីតែម្ដង ដោយសារតែឥទ្ធិពលនៃសារធាតុដែលមានផ្ទុកក្នុងមើម ខ្ញី អាចជះឥទ្ធិពលអាក្រក់ទៅលើសុខភាព។

ខាងក្រោមនេះ​ ជាប្រភេទមនុស្សដែលមិនគួរទទួលទានខ្ញី ឬ ចំណីអាហារកែច្នៃដែលផ្សំពីខ្ញី៖

១- ស្រ្តីមានផ្ទៃពោះ សូមកាត់បន្ថយ ឬកុំទទួលទានខ្ញី ព្រោះវាអាចធ្វើឱ្យសម្រាលកូនមុនថ្ងៃកំណត់។

២- អ្នកចង់ឡើងទម្ងន់ សូមកុំទទួលទានមើម ខ្ញី ព្រោះវាមានសារជាតិជួយដុតកម្ចាត់ខ្លាញ់ ដែលរារាំងដល់ការឡើងទម្ងន់។

៣- ខ្ញី ផ្ទុកសារជាតិធ្វើឱ្យឈាមហូរខ្លាំង ដូច្នេះ សម្រាប់អ្នកជំងឺត្រៀមវះកាត់ និងស្រ្តីពរពោះដែលរៀបនឹងសម្រាល គួរតែតមការទទួលទានខ្ញី។

៤- អ្នកជំងឺកាមរោគ ឬ អេដស៍ គួរតែកុំពិសាខ្ញី ព្រោះមើម ខ្ញី ផ្ទុកសារធាតុប្រឆាំងនឹងថ្នាំសម្រាប់អ្នកកើតជំងឺអេដស៍។

៥- ចំពោះអ្នកជំងឺដែលកំពុងតែប្រើប្រាស់ឱសថ ឬ ថ្នាំពេទ្យ សូមកុំពិសាខ្ញីច្រើនពេក ​ឬ កុំទទួលទានតែម្ដង ព្រោះខ្ញីផ្ទុកសារធាតុប្រឆាំងនឹងសារជាតិនៃឱសថ ឬ ថ្នាំពេទ្យ ដែលអាចបង្កឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ លើកលែងតែមានការណែនាំពីគ្រូពេទ្យ ទើបអ្នកអាចញ៉ាំខ្ញីបានដោយមិនបាច់ព្រួយបារម្ភ។

ចែករំលែកទៅកាន់បណ្តាញសង្គម