ចូលរួមអបអរទិវាសុខភាពពេលមករដូវ (MHD 2022)

ចូលរួមអបអរទិវាសុខភាពពេលមករដូវ (MHD 2022!! អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំទិវាសុខភាពពេលមករដូវ នៅវិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទីខេត្តតាកែវ ក្រោមប្រធានបទ “បញ្ឈប់ការរើសអើង” ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់ ក្មេងស្រី ស្រ្តី និងមនុស្សទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

 

ចែករំលែកទៅកាន់បណ្តាញសង្គម