អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងទឹកដីខេត្តស្វាយរៀង

(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ឆ្នាំ២០២២ នៅលើទឹកដីខេត្តស្វាយរៀង ជាមួយក្តីរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៧០០នាក់ ។

ពិធីនេះ នឹងការបង្ហាញប្រធានបទថ្មីទាន់ពេលវេលាមួយគឺ «វាមិនទាន់ចប់ទេ» ដើម្បីរំលឹកដល់មេដឹកនាំពិភពលោក ស្ថាប័នសុខភាព សាធារណៈពិភពលោក និងសង្គមស៊ីវិលថា ការងារជាច្រើននៅតែមានប្រសិនបើយើងធ្វើមួយថ្ងៃបញ្ចប់ នឹងមិនអាចបញ្ឈប់ការរីករាលដាលនៃជំងឺអេដស៍បាននោះទេ។

យោងតាមស្ថិតិចុងក្រោយរបស់ UNAIDS មានមនុស្សជាង ៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍នៅទូទាំងពិភពលោក ហើយមនុស្សជាង ៤០លាននាក់ បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃមេរោគអេដស៍ ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម។ សម្រាប់ព័ត៌មានលម្អិតអំពី សូមចូលទៅកាន់គេហទំព័ររបស់យើង: ទំព័រហ្វេសប៊ុក: www.facebook.com/aidshealth  និង Twitter: @aidshealthcare ឬ Instagram: @aidshealthcare ។ AHF www.aidshealth.org ៕

ចែករំលែកទៅកាន់បណ្តាញសង្គម