កុំទម្លាប់ចិញ្ចឹមកូនតាមរបៀប ១១ ចំណុចនេះ ព្រោះខុសធ្ងន់ធ្ងរណាស់

១. ប្រសិនបើ​កូន​រំខាន​លោកអ្នក​ដោយ​ចេតនា វា​គឺ​ព្រោះតែ​លោកអ្នក​ខ្វះ​ការ​ថ្នាក់ថ្នម​ពួកគេ​ក្នុង​ដៃ​។​

​​២. ប្រសិនបើ​កូន​និយាយ​កុហក វា​គឺ​ព្រោះតែ​លោកអ្នក​ឆាប់​ច្រឡោតខឹង​នឹង​កំហុស​កូន​ពីមុន ពេក​។​

​​៣. ប្រសិនបើ​កូន​យល់ថា​ខ្លួន​វា​អន់​ជាង​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​ឱ្យ​ដំបូន្មាន​ច្រើនជាង​ជំរុញ​ទឹកចិត្ត​កូន​។​

៤. ប្រសិនបើ​កូន​ខ្លាច​គេ​រិះគន់ វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​ស្តីឱ្យ​កូន​នៅ​ចំពោះមុខ​អ្នកដទៃ​។

​៥. ប្រសិនបើ​លោកអ្នក​ទិញ​សព្វ​អ្វីៗ​ទាំងអស់​ឱ្យ​កូន ហើយ​វា​នៅតែ​យក​របស់​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​មិន​ទុកឱ្យ​កូន​ជា​អ្នក​ជ្រើសរើស​។

​៦. ប្រសិនបើ​កូនៗ​របស់​អ្នក​កំសាកញី វា​គឺ​ព្រោះតែ​លោកអ្នក​ឆាប់​ចេញមុខ​ជួយ​កូន​ខ្លាំងពេក​។ កុំ​ដក​ឧបសគ្គ​ចេញពី​ផ្លូវ​របស់​កូន ទុកឱ្យ​វា​ប្រឈម​ដោះស្រាយ​ដោយ​ខ្លួន​វា​សិន​។​

៧. ប្រសិនបើ​កូន​កើត​ចិត្ត​ច្រណែន​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​ប្រៀបធៀប​កូន​ទៅ​អ្នកដទៃ​គ្រប់ពេល​។​

​​៨. ប្រសិនបើ​កូនលោក​អ្នក​ឆាប់​ខឹងច្រឡោត វា​គឺ​ព្រោះតែ​លោកអ្នក​មិនបាន​និយាយ​សរសើរ​ដើម្បី​សម្រាល​កំហឹង​កូន​ឱ្យបាន​គ្រប់គ្រាន់​។ ​

៩. ​ប្រសិនបើ​កូន​របស់​លោកអ្នក​មិនដែល​គោរព​អារម្មណ៍​របស់​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​បញ្ជា​កូន​ពេក មិនដែល​យល់​ពី​អារម្មណ៍​កូន​ខ្លួនឯង​។

១០. ប្រសិនបើ​កូនលោក​អ្នក​ចូលចិត្ត​លាក់​រឿង​អា​ថ៍កំ​បាំង វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​និយាយ​បកអាក្រាត​រឿង​ពិត​របស់​កូន​ឱ្យគេ​បាន​ដឹងឮ​ច្រើនពេក​។

​១១. ប្រសិនបើ​កូន​មាន​ចរិត​ឈ្លើយ វា​គឺ​ព្រោះតែ​លោកអ្នក​ប្រព្រឹត្ត​ឈ្លើយ​ធ្វើជា​គំរូ​ដល់​កូន ឬ កូនលោក​អ្នករស់នៅ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដែលមាន​ចរិត​ឈ្លើយ​៕

ចែករំលែកទៅកាន់បណ្តាញសង្គម