ធ្លាប់តែឃើញរូបគាត់ លើក្រដាសប្រាក់ 100$ ចុះមានដែលដឹងពី ១១គំនិត និងទស្សនៈ​ ដ៏មានតម្លៃរបស់គាត់ទេ?

នៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិច លោកអ្នកប្រកដជាឃើញវត្តមានបុរសម្នាក់សក់វែងនិងដាក់ឈ្មោះពីក្រោមថា Franklin។ លេចមុខលើរូបិយប័ណ្ណក្រដាសប្រាក់ធំជាងរបស់អាមេរិច មិនមែនជាមនុស្សធម្មតាឡើយ ពោលគាត់គឺជាស្ថាបនិកសហរដ្ឋអាមេរិច ប្រទេសដែលជាមហាអំណាចបច្ចុប្បន្ន។ គាត់ជាអ្នកដឹកនាំទាមទារ និងប្រកាសឯករាជ្យ ព្រមជាអ្នករៀបរៀងឲ្យមានរដ្ឋធម្មនុញ្ញដំបូងរបស់សហរដ្ឋអាមេរិច។ មិនត្រឹមតែជាអ្នកនយោបាយ លោកក៏ជាអ្នកវិទ្យាសាស្រ្ត អ្នកជំនួញ និងជាអ្នកនិពន្ធ ដែលបានបន្សល់ទុកនូវទស្សនៈល្អៗ និងមានតម្លៃជាច្រើន។

១. ធ្វើបានល្អ ប្រសើរជាងនិយាយបានល្អ។

២. ខ្ញុំមិនដែលបរាជ័យក្នុងការសាកល្បងទេ ខ្ញុំគ្រាន់តែរកឃើញថា ១០០វិធីដែលមិនត្រឹមត្រូវប៉ុណ្ណោះ។

៣. មនុស្សបីនាក់អាចរក្សាការសំងាត់បាន ប្រសិនបើពីរនាក់ក្នុងចំណោមពួកគេស្លា.ប់បាត់។

៤. បើអ្នកធ្វើខ្លួនជាសត្វចៀម នោះឆ្កែចចកនឹងស៊ីអ្នកមិនខាន។

៥. បើអ្នកចង់ក្លាយជាអ្នកមាន កុំគ្រាន់តែរៀនរកលុយ ប៉ុន្តែត្រូវរៀនពីរបៀបសន្សំផង។

៦. លើលោកនេះគ្មានអ្វីដែលទៀងទាត់ និងប្រាកដប្រជាទេ លើកលែងរបស់ពីរគឺ សេចក្តីស្លា.ប់ និងការបង់ពន្ធ។

៧. យើងត្រូវការធ្វើបដិវត្តន៍រៀងរាល់២០០ឆ្នាំម្តង ពីព្រោះថាគ្រប់រដ្ឋាភិបាលទាំងអស់នឹងក្លាយជាចាស់ខូច និងពុករលួយបន្ទាប់ពេល២០០ឆ្នាំ។

៨. បើអ្នកមិនបានត្រៀមខ្លួនទេ នោះអ្នកត្រូវត្រៀមដើម្បីទទួលបរាជ័យឲ្យហើយទៅ។

៩. បើអ្នកចង់ទទួលបានអ្វីដែលអ្នកមិនធ្លាប់ទទួល អ្នកត្រូវតែធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ។

១០. ប្រាប់ខ្ញុំ ខ្ញុំនឹងភ្លេច បង្រៀនខ្ញុំ ខ្ញុំនឹងចាំ ឲ្យខ្ញុំចូលរួមធ្វើ ខ្ញុំនឹងបានរៀនសូត្រ។

១១. ការវិនិយោគជាមួយចំណេះដឹង គឺជាការវិនិយោគដែលទទួលបានផលល្អបំផុត។

ដកស្រង់ពីសៀវភៅ៖ មនុស្ស១០០ គំនិត១០០០ ©️ គ្រឹះស្ថានហាតប៊ុក

ចែករំលែកទៅកាន់បណ្តាញសង្គម