អាហារទាំងនេះ ជំនួយដល់ក្រលៀន មានសុខភាពល្អ ចំណែកអ្នកខ្សោយក្រលៀន នឹងមានសុខភាពល្អឡើងវិញផងដែរ

ក្រលៀន ជាសរីរាង្គដ៏សំខាន់ដែលមនុស្សមិនអាចខ្វះបាន បើគ្មានក្រលៀនទេ មនុស្សមិនអាចរស់រានមានជីវិតបានឡើយ។ ដូចនេះ ដើម្បីរក្សាសុខភាព ក្រលៀនឱ្យបានល្អ ចៀសវាងក្រលៀនខ្សោយ ឈានដល់ការកើតជំងឺក្រលៀនដែលប្រឈមនឹងការបាត់បង់ជីវិត នៅថ្ងៃនេះ យើងសូមណែនាំ អាហារ ដែលជំនួយដល់ក្រលៀន មានសុខភាពល្អ និងរឹងមាំផងដែរ។

ខាងក្រោមនេះ គឺជាអាហារជំនួយដល់ក្រលៀន

  • ក្រូចឆ្មា
  • អាហារសម្បូរប្រតេអ៊ីន
  • ម្ទេសប្លោក
  • សារាយសមុទ្រ
  • ត្រីសាម៉ុង
  • ត្រីស្បៃកា
  • ត្រីសាឌីនធំៗ
  • ត្រីផ្ទុកជាតិខ្លាញ់ច្រើន (អូមេហ្គាបី)

ក្រៅពីអាហារទាំងនេះ ការផឹកទឹក ឲ្យបានគ្រាប់គ្រាន់ ក៏ធ្វើឱ្យក្រលៀនមានសុខភាពល្អ និងរឹងមាំផងដែរ ដោយសារតែក្រលៀន មានមុខងារដ៏សំខាន់ក្នុងការច្រោះឈាម បញ្ចេញជាតិទឹក និងជាតិពុលពីរាងកាយ ហេតុនេះ ទឹកពិតជាសំខាន់ណាស់សម្រាប់ក្រលៀនក្នុងការបំពេញមុខងារទាំងនោះ។

អ្នកដែលជួបប្រទះបញ្ហាខ្សោយក្រលៀន គួរតែបង្កើនការផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ នោះក្រលៀននឹងមានសុខភាពល្អឡើងវិញផងដែរ។

បន្ថែមពីនេះ ការហាត់កីឡា ឬហាត់ប្រាណ ពិតជាមិនអាចកាត់ផ្ដាច់បានទេ ចំពោះសុខភាពក្រលៀនក៏ដូចគ្នាដែរ ដើម្បីឱ្យក្រលៀនមានសុខភាពល្អ និងរឹងមាំ ហើយចំពោះអ្នកខ្សោយក្រលៀន ក៏អាចជួយធ្វើឱ្យក្រលៀនមានភាពប្រសើរឡើងវិញផងដែរ៕

ចែករំលែកទៅកាន់បណ្តាញសង្គម