រៀនធ្វើកាហ្វេ មកធ្វើជាគ្រឿងផ្សំជួយធ្វើឱ្យមុខយើងស្អាតក្មេងជាងវ័យ ដោយជម្រុះ កោសិកាចាស់ៗលើមុខ

កាហ្វេមិនត្រឹមតែយកមកឆុងផឹកទេ តែវាអាចធ្វើជាគ្រឿងផ្សំជួយធ្វើឱ្យមុខយើងស្អាតក្មេងជាងវ័យ ដោយជម្រុះ កោសិកាចាស់ៗលើមុខ ហើយធ្វើឱ្យមុខសស្អាត រស់រវើកថែមទៀតផង!

គ្រឿងផ្សំ

  • កាកកាហ្វេ ចំនួន ½ ពែង (170ក្រាម)
  • ម្សៅកាកាវ ចំនួន ½ ពែង (170ក្រាម)
  • ក្រូចឆ្មារ ១ស្លាបព្រាបាយ
  • ទឹកដោះគោ ១ពែង (119 មីលីលីត្រ)
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ

វិធីធ្វើ

  • មុនដំបូង លាយកាកកាហ្វេ និងម្សៅកាកាវក្នុងចានគោមមួយ
  • បន្ទាប់មក បន្ថែមទឹកដោះគោ ហើយកូរឱ្យល្អ
  • ចុងបញ្ចប់ លាយទឹកក្រូចឆ្មារ និងទឹកឃ្មុំ ហើយកូរឱ្យសព្វ

វិធីប្រើប្រាស់

  • លាបលើស្បែក
  • ទុកចោលឱ្យស្ងួត ២០នាទី
  • លាងទឹកចេញឱ្យស្អាត
ចែករំលែកទៅកាន់បណ្តាញសង្គម