ភេសជ្ជៈ​​ធម្មជាតិនេះ​ ជួយសម្អាត​ថ្លើមឱ្យមាន​សុខភាព​ល្អ​

ជារៀងរាល់ថ្ងៃ យើងម្នាក់ៗប្រឈមនឹងជាតិពុលជាច្រើនមិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅខាងក្រៅ និងជាពិសេសគឺតាមរយៈអាហារដែលយើងបរិភោគប្រចាំថ្ងៃ។ ដូចនេះ ការសម្អាតជាតិពុលដែលកកផ្តុំជាពិសេសនៅថ្លើមគឺជារឿងដ៏ចាំបាច់ ដើម្បីកាត់បន្ថយការប្រឈមនឹងហានិភ័យផ្សេងៗ ។ ថ្លើម​អាច​ហៅ​ម្យ៉ាង​ទៀតថា “​អ្នក​សម្អាត​រាងកាយ​” ប៉ុន្តែ​ជួនកាល​វា​ក៏ត្រូវ​សម្អាតខ្លួន​វា​ដែរ​។

ដូច្នេះហើយ មនុស្ស​ចាំបាច់​ត្រូវ​សម្អាត​ថ្លើម​យូរៗ​ម្តង​ដើម្បីឱ្យ​វា​បំពេញ​មុខងារ​បានល្អ​។ ទឹក​ភេសជ្ជៈ​ធម្មជាតិ​ខាងក្រោម​នេះ​អាចជួយ​ក្នុង​រឿងនេះ​បាន​។

គ្រឿងផ្សំ​

  • ស្ពៃក្តោប​ស្រស់ ១២៥ ក្រាម​
  • ​ក្រូចឆ្មា ១ គ្រាប់​
  • ស្ពៃ​ចិន (Celery) ២៥ ក្រាម​
  • សារី​ស្រស់ ២៥០ ក្រាម​
  • បន្ទះ​ខ្ញី​កម្រាស់ ២ សង់ទីម៉ែត្រ​
  • ទឹក ៥០០ មិ​ល្លី​លីត្រ​
  • ស្លឹក​ជីរអង្កាម ៤ ឬ ៥

វិធី​ធ្វើ​

កាត់​សារី ស្ពៃក្តោប ស្ពៃ​ចិន និង​ខ្ញី​ជា​កង់ៗ រួច​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក ហើយ​ចាក់ទឹក​ឆ្អិន ៥០០ មិ​ល្លី​លីត្រ​ចូល​។ បើក​ម៉ាស៊ីន​ក្រឡុក ហើយ​ក្រឡុក​ឱ្យ​សព្វ​ល្អ​។ បន្ទាប់មក​ច្របាច់​ក្រូចឆ្មា និង​ដាក់​ស្លឹក​ជីរអង្កាម​ចូល​។ ហើយ​កូរ​វា​ឱ្យ​សព្វ ចាក់​ដាក់​កែវ​ទទួលទាន​ជាការ​ស្រេច​។ លោកអ្នក​អាច​ផឹក​វា​យូរៗ​ម្តង មិនចាំបាច់​ផឹក​រាល់ថ្ងៃ​នោះទេ ហើយ​ផឹក​ពេលណា​ក៏បាន​ដែរ​៕

 

ចែករំលែកទៅកាន់បណ្តាញសង្គម