តាំង​រុក្ខជាតិ​នាំលាភ ៦ដើម​នេះ ​លើ​តុ​ធ្វើការ​ ជួយ​បំបាត់​ស្ត្រេ​ស និង​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ

ដើម្បីជួយ​បំបាត់​ស្ត្រេ​ស និង​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ និងនាំ​លាភ​សំណាង​ ហើយអ្វីដែល​សំខាន់​នោះ​គឺ​វា​ផ្ដល់ឱ្យ​អ្នក​នូវ​សុខ​ភាពល្អ​និង​សុភមង្គល​តោះទាំងអស់គ្នាសាកយកដើមរុក្ខជាតិ ដើម្បី​រៀប​តែង​លម្អតាមផ្ទះ ឬតាំងលម្អនៅលើតុធ្វើការអោយមើលទៅទាក់ទាញនិងស្រស់ស្អាត ព្រោះមិនត្រឹមតែលើក​សម្រស់​តុ​ធ្វើការ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បំបាត់​ស្ត្រេ​ស និង​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ ដោយសារតែ​អុកស៊ីសែន​ដែល​បញ្ចេញ​ដោយ​រុក្ខជាតិ​ទាំងនោះ​។ ហើយខាងក្រោម​នេះ​ជា​រុក្ខជាតិ​ដែល​គួរ​ដាក់​លម្អ​លើ​តុ​។

១. ប្រទាល​ជំ​ក្រឡង់​

ជំនឿ​ទាក់ទង​: ជួយ​ទប់ស្កាត់​បំណង​អាក្រក់​របស់​សត្រូវ​។

២. ដើម​ឫស្សី​

​ជំនឿ​ទាក់ទង​: ដើម​ឫស្សី​តំណាងឱ្យ​ការលូតលាស់​ហិរញ្ញវត្ថុ និង​ការងារ​។

៣. ដើម​លុយ ឬ​ប្រទាល​រីករាយ​

ជំនឿទាក់ទងៈ រុក្ខជាតិ​នេះ​ទាក់ទាញ​សំណាងល្អ​និង​ទ្រព្យសម្បត្តិ ហើយ​វា​ដុះ​ដូចជា​អ្នក​ឡើង​ភ្នំ​អ៊ីចឹង​។ ដាក់​វា​នៅ​ជ្រុងផ្ទះ ហើយ​អ្នកនឹង​ឃើញ​ភាព​ថប់​បារម្ភ ស្រេ្ត​ស​និង​គំនិត​អវិជ្ជមាន​ចាប់ផ្ដើម​រលាយបាត់​។​

៤. ដើម​ស្លឹក​ដូង​

ជំនឿទាក់ទងៈ ​វា​ជាដើម​សម្រាប់​កម្ចាត់​ជាតិពុល​ក្នុង​ខ្យល់​។ វា​ក៏​ជាដើម​មួយ​នាំ​លាភ​សំណាង​ចូល​ផ្ទះ​ផងដែរ​។

៥. ដើម​ក្រូច​

ជំនឿ​ទាក់ទង​: ចិនៗ​ជឿថា​វា​ជាដើម​នាំ​លាភ​សំណាង ជាពិសេស​គេ​តាំង​ដើម​នេះ​ក្នុងផ្ទះ​នៅ​ឱកាស​ចូលឆ្នាំ​ចិន​។​

៦. បណ្ណ​ង្គ​ជាតិ​

​ជំនឿ​ទាក់ទង​: ជួយ​ឱ្យ​ទ្រព្យ​ដែល​រកបាន​រឹតតែ​កើនឡើង ដោយសារ​ធាតុ​ត្រជាក់​របស់​ដើម​រុក្ខជាតិ​នេះ​។

ចែករំលែកទៅកាន់បណ្តាញសង្គម